khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ថ្លែងអំណរគុណជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងមេភូមិ សរុបជំនួន១៦ នាក់
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាឃុំពាមឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំង អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុក ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ថ្លែងអំណរគុណជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាល និងមេភូមិ សរុបជំនួន១៦ នាក់ និងឈ្វេងយល់ពីសភាពការទូទៅរបស់ឃុំ បញ្ហាប្រឈម និងទិសដៅបន្ត។ ឯកឧត្តមបានលើកទឹកចិត្តឲ្យក្រុមប្រឹក្សាឃុំបន្តយក ចិត្តទុកដាក់ប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការងារបង្កបង្កើនផលស្រូវប្រាំងរដូវកាលទី២ និងជីវភាពរស់នៅ ព្រមទាំងទប់ស្កាត់ការរំលោភលើដីក្នុងតំបន់ហាមឃាត់..។ល។ បន្ទាប់មក ឯកឧត្តមបានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ផ្លូវបេតុងដែលជាគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់និងការប្រែប្រួលអាកាសធាតុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ឃុំឆ្ពោះទៅកាន់ទីប្រជុំជនស្រុកជលគីរី និងប្រព័ន្ធទឹកស្រោចស្រពស្រែ។ ឯកឧត្តមបានឧបត្ថម្ភថវិកាដល់អ្នកចូលរូម និងឧបត្ថម្ភថវិកាចូលរួមជាមួយប្រជាពលរដ្ឋដើម្បីរៀបការ៉ូឡាមណ្ឌលសុខភាពព្រៃគ្រី និងជួសជុលអគារសិក្សាទ្រុឌ ទ្រោម នៅសាលាបឋមសិក្សាព្រៃគ្រីជើង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា